អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Thomas Muller បានធ្វើការព្រមានទៅ ខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ Paris Saint-Germain គឺ Lionel Messi, Kylian Mbappe និង Neymar Jr. ថាពួកគេធ្វើអីមិនកើតទេ ពេលប៉ះ Bayern Munich នៅការប្រកួត Champions League វគ្គ១៦ក្រុម។
Bayern និង PSG នឹងជួបគ្នានៅថ្ងៃទី ១៥ ខែកុម្ភៈខាងមុខ សម្រាប់ការប្រកួតវគ្គ១៦ក្រុម ជើងទី១ ហើយជើងទី២គឺធ្វើឡើងនាថ្ងៃទី៩ខែមិនា។
ដោយឡែក Messi,Neymar , Mbappe គឺជាកីឡាករដ៏ឆ្នើមក្នុងពិភពបាល់ទាត់ ដោយទាំង Messi និង Mbappe ពិតជាធ្វើបានល្អនៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយ Messi បានឈ្នះពានបាល់មាស និងបានជួយជម្រើសជាតិអាហ្សង់ទីនលើកពាន ខណៈដែល Mbappe បានឈ្នះពានស្បែកជើងមាសក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ប្រចាំព្រឹត្តិការណ៍។ ចំណែក Neymar វិញរកបានសរុប ១៥គ្រាប់ ក្នុងនោះរកបាន២គ្រាប់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
Muller ឯណេះវិញគិតថា Messi, Neymar និង Mbappe គឺជាកីឡាករល្អ តែពួកគេនឹងធ្វើអីមិនកើតទេពេលប៉ះ Bayern៖
ប្រភព៖ sportskeeda