បរទេស៖ ក្លិបបិសាចក្រហម Manchester United បានត្រៀមរួចរាល់ ក្នុងការបន្តកុងត្រាឲ្យ អ្នកចាំទី David de Gea ដល់ឆ្នាំ២០២៤។
កុងត្រារបស់ De Gea នឹងផុតសុពលភាព ត្រឹមដំណាច់រដូវកាល ២០២២/២៣ នេះ ខណៈក្នុងកុងត្រានោះMan UTD ក៏មានបញ្ចូលជម្រើសអាចបន្ថែម១ឆ្នាំទៀតផងដែរ។
គួរបញ្ជាក់ដែរថា De Gea នៅតែជាអ្នកចាំទីដៃទី១ ក្រោមការដឹកនាំរបស់លោកគ្រូ Erik Ten Hag ខណៈគ្រូបង្វឹកសញ្ជាតិហូឡង់ ចង់រក្សារូបគេទុកដល់ឆ្នាំ២០២៤៕
ប្រភព៖ AF