អង់គ្លេស៖ ខ្សែប្រយុទ្ធ Sadio Mane បាននិយាយថាគេនឹងសប្បាយចិត្តបើសិន អាចប្ដូរពាន Ballon d'Or ទៅឲ្យ ខ្សែប្រយុទ្ធ Karim Benzema ជាថ្នូរនឹងការឲ្យពាន Champions League មក Liverpool វិញ។
ក្រុម Liverpool និង Real Madrid នឹងត្រូវជួបប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រ Champions League នាថ្ងៃទី២៩ ខែឧសភា នេះហើយ។
ក្នុងនោះដែរ Benzema ដែលស៊ុតបញ្ចូលទីបាន៤៤គ្រាប់ និងបានជួយ Real Madrid លើកពាន La Liga និង Spanish Super Cup ផងនោះបានក្លាយជាបេក្ខភាពឈានមុខគេក្នុងការដណ្ដើមយកពាន Ballon d'Or ខណៈ Sadio Mane ដែលបានជួយក្រុមជម្រើសជាតិ សេនេកាល់ លើកពានបាល់ទាត់ទ្វីបអាហ្វ្រិក AFCON និងជួយ Liverpool លើកពាន FA Cup និង Carabao Cup ផងនោះក៏ជាកីឡាករដែលមានសិទ្ធិឈ្នះ Ballon d'Or ដូចគ្នា។
ដោយឡែក លោក Jamie Carragher បានសួរ Mane ថា៖
Mane បានឆ្លើយថា៖
ប្រភព៖ metro