សុំពឹងហ៊ាប៉េហើយ! Hakimi ប្រាប់ Mbappe ឲ្យរំអុកថ្នាក់លើ PSG ទិញកីឡាករឆ្នើមរូបនេះមក - TrueID

សុំពឹងហ៊ាប៉េហើយ! Hakimi ប្រាប់ Mbappe ឲ្យរំអុកថ្នាក់លើ PSG ទិញកីឡាករឆ្នើមរូបនេះមក

December 28, 2022

បារាំង៖ ខ្សែការពារស្លាបស្តាំក្លិប Paris Saint Germain កីឡាករ Achraf Hakimi ត្រូវបានគេរាយការណ៍ថា បានប្រាប់ Kylian Mbappe ឲ្យជួយរំអុកថ្នាក់លើរបស់ក្លិបដើម្បីទិញយក ខ្សែបម្រើការពារក្រុមជម្រើសជាតិម៉ារ៉ុក កីឡាករ Sofyan Amrabat មករួមក្រុម។

  កីឡាករ Achraf Hakimi និង Kylian Mbappe
  កីឡាករ Achraf Hakimi និង Kylian Mbappe

ជាការពិតណាស់ Amrabat ទទួលបានការសាទរខ្លាំងមែនទែនជំវិញលើទម្រង់លេងរបស់គេក្នុងព្រឹត្តិការណ៍ World Cup ជាពិសេស រូបគេត្រូវបានទស្សនិកជនស្គាល់កាន់តែច្បាស់ពីសមត្ថភាពរបស់គេក្នុងការប្រកួតទល់នឹង ក្រុមជម្រើសជាតិអេស្ប៉ាញ នាវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ ទល់នឹងព័រទុយហ្គាល់ នាវគ្គ៨ក្រុម និង បារាំង នាវគ្គ៤ក្រុមចុងក្រោយ ហើយ ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខាងលើ គឺ មានក្លិបមួយដែលចង់បានរូបគេខ្លាំង នោះ គឺ Liverpool

  កីឡាករ Sofyan Amrabat
  កីឡាករ Sofyan Amrabat

បើយោងទៅតាមអ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Marco Conterio បានលើកឡើងថា Hakimi បានកំពុងតែបញ្ចុះបញ្ចូល Mbappe ឲ្យជួយរាយការណ៍ទៅថ្នាក់លើអំពីការចុះហត្ថលេខានាំយក Amrabat មកកាន់កីឡដ្ឋាន Parc de Princes ខណៈ រូបគេនៅសេសសល់កិច្ចសន្យាជាមួយ Fiorentina រហូតដល់ឆ្នាំ២០២៤ និង មានតម្លៃខ្លួនផ្តាច់កុងត្រាចំនួន ៣៥លានផោន (ឬប្រមាណ ៤២លានដុល្លារ)៕

  កីឡាករ Sofyan Amrabat
  កីឡាករ Sofyan Amrabat

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...