ក្លិបបាល់ទាត់របស់អូស្ត្រាលី បានដកខ្លួនចេញពី​ការប្រកួត​ពាន​រង្វាន់ AFC Champions League ឆ្នាំនេះ - TrueID

ក្លិបបាល់ទាត់របស់អូស្ត្រាលី បានដកខ្លួនចេញពី​ការប្រកួត​ពាន​រង្វាន់ AFC Champions League ឆ្នាំនេះ

June 5, 2021

កូឡាឡាំពួ៖ សហព័ន្ធបាល់ទាត់អាស៊ី(AFC) បាននិយាយកាលពីថ្ងៃសុក្រថាក្លិបបាល់ទាត់របស់ប្រទេស​អូស្រ្តាលីរួម​មាន SydneyFC, Melbourne City FC និង Brisbane Roarបានដកខ្លួនចេញពីការប្រគួតពានរង្វាន់ AFC ChampionsLeague នៅឆ្នាំនេះ។

រូបតំណាង
រូបតំណាង

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បាននិយាយថា“សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ទទួលបានការបញ្ជាក់​របស់សហព័ន្ធបាល់ទាត់អូស្ត្រាលីអំពីការដកខ្លួនរបស់ក្លិបSydney FC, Melbourne City FC និងក្លិប BrisbaneRoar ចេញពីវគ្គចែកពូល, វគ្គPlayoff និងវគ្គជម្រុះដំណាក់កាលដំបូងនៃពានរង្វាន់ AFCChampions League ឆ្នាំ ២០២០ រៀងៗខ្លួន”។

សេចក្តីរាយការណ៍បានបន្ថែមថា បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការពាក់ព័ន្ធរបស់ AFC​ ។

រូបតំណាង
រូបតំណាង

ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់AFCChampions Leagueនៅឆ្នាំនេះត្រូវបានបង្ខំឲ្យធ្វើឡើង​ជាលក្ខណៈ​តំបន់​កណ្តាលដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

AFC បានប្រកាសមុននេះថាការប្រកួតនៃពូលF, G និង J នៃតំបន់បូព៌ានឹងប្រព្រឹត្តទៅនៅប្រទេសថៃចាប់ពីថ្ងៃទី២២ ខែមិថុនាដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ខណៈប្រទេសអ៊ូសបេគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះនៃការ​ប្រកួត​កីឡាពូលH និង I ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

ទាក់ទងជាមួយ:
ការងារជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...