បរទេស៖ Sadio Mane អាចនឹងបន្តពាក់អាវលេខ១០ របស់ខ្លួនដូចកាលនៅ Liverpool ដដែល ក្រោយផ្ទេរមកកាន់Bayern Munich ដែលជាទ្រនំថ្មីនៅរដូវកាលនេះ។
ជាការពិតណាស់ Mane បានចាកចេញពី Liverpool ហើយផ្លាស់មកចូលរួមជាមួយBayern ផ្លូវការហើយ ក្នុងតម្លៃផ្ទេរចំនួន ៣៥ លានផោនឬប្រមាណជា (៤៣ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៣ ឆ្នាំពោលគឺដល់ឆ្នាំ២០២៥។
យ៉ាងណាមិញ គិតមកដល់ពេលនេះ Maneមិនទាន់ត្រូវបានប្រកាសលេខអាចជាផ្លូវការនៅឡើយទេប៉ុន្តែរូបគេទំនងទទួលបានលេខ ១០ ដែលជាលេខចាស់របស់ខ្លួន បន្ទាប់ពីឪពុករបស់ LeroySane អះអាងថា កូនប្រុសរបស់គាត់នឹងលះបង់លេខអាវនេះឱ្យឱ្យតែខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល់រូបនេះចង់បាន។
ដកស្រង់ពាក្យសម្តីដើម, ឪពុករបស់ Saneលោក Souleymane Sane បានមានប្រសាសន៍ប្រាប់វិទ្យុ @iMiaSanMia យ៉ាងដូច្នេះថា៖
ប្រភព៖ Sportbible