អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann បានយល់ព្រមកាត់ប្រាក់ឈ្នួលដល់ទៅ៤០ភាគរយដើម្បីវិលត្រឡប់ទៅលេងនៅអតីតក្លិបគឺ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករសញ្ជាតិបារាំងរូបនេះហាក់លេងពុំសូវកាក់កបប៉ុន្មានទេនៅទឹកដី Camp Nou ស្របពេលដែលគេជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់ ដូច្នេះទើប Barcelona ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុចាំបាច់ត្រូវដាក់គេឲ្យខ្ចីជើង។
Griezmann ទំនងជាចង់ចាកចេញណាស់ដោយសុខចិត្តធ្វើគ្រប់យ៉ាងសូម្បីកាត់ប្រាក់ឈ្នួលខ្លួនឯងដើម្បីវិលត្រឡប់មកកទឹកដី Wanda Metropolitano ដែលគេធ្លាប់ចំណាយពេលលេងរហូតដល់ទៅ៥ឆ្នាំ។
Aletico Madrid ពុំបានចាយប្រាក់ទៅលើថ្លៃខ្ចីជើងឡើងប៉ុន្តែបើសិនក្លិបមួយនេះចង់ទិញ Antoine Griezmann ផ្ដាច់គឺត្រូវតែបង់ប្រាក់ចំនួន៤៧លានដុល្លារ។
Griezmann បានផ្ទេរមក Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ១៤២លានដុល្លារ ប៉ុន្តែគេរកបានតែ៣៥គ្រាប់ក្នុងការបង្ហាញខ្លួន១០២ប្រកួត៕
ប្រភព៖ goal