អ៊ីតាលី៖ អ្នកចាត់ការក្លិបសេះបង្កង់ Juventusលោក MassimilianoAllegri ត្រូវគេរាយការណ៍ថា បានជូនដំណឹងទៅកាន់ក្លិបពីគោលបំណងនាំយកអតីតកីឡាករPaul Pogba មកកាន់ទីក្រុង Turin សាជាថ្មី។
អនាគតកីឡាករសញ្ជាតិបារាំងរូបនេះ ជាមួយក្លិបបិសាចក្រហមManchesterUnited នៅតែជាចំណុចជជែកដ៏ក្ដៅគគុកសម្រាប់ទីផ្សារដោះដូរកីឡាករលើពិភពលោកខណៈដែលគាត់មិនទាន់បានព្រមព្រៀងជាមួយក្លិប លើការបន្ដកិច្ចសន្យាថ្មីឡើយ។
Pogba ត្រូវបានគេរំពឹងថានឹងត្រូវបានក្លិបលក់នារដូវក្ដៅនេះប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីត្រូវបានធ្វើឡើងទេនោះ ហើយមានរបាយការណ៍ថ្មីៗនេះបានអះអាងថាគាត់អាចប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Raphael Varane របស់ក្លិប RealMadrid ។
ទោះជាយ៉ាងណា គេហទំព័រ 90min បានអះអាងថាអ្នកចាត់ការក្លិបJuventus លោក Allegri ចង់ចុះកុងត្រាយក Pogbaសាជាថ្មីនារដូវក្ដៅនេះ ខណៈអ្នកទាំងពីធ្លាប់មានទំនាក់ទំនងល្អកាលនៅជាគ្រូ និងសិស្ស៕
ប្រភព៖ sportsmole