ស្អាតណាស់! បែកធ្លាយឯកសណ្ឋានរដូវកាលថ្មីរបស់ Chelsea ចេញម៉ូតទាក់ភ្នែក - TrueID

ស្អាតណាស់! បែកធ្លាយឯកសណ្ឋានរដូវកាលថ្មីរបស់ Chelsea ចេញម៉ូតទាក់ភ្នែក

May 6, 2021

អង់គ្លេស៖ ឯកសណ្ឋានក្នុងដីរបស់ក្លិបតោខៀវ Chelsea ឬហៅថាឈុតទី១ សម្រាប់រដូវកាល ២០២១-២០២២ បានបែកធ្លាយពេញបណ្ដាញអ៊ីនធើណេតចេញពី Footy Headline ដែលមានរួមទាំងខោខ្លីមកជាមួយផង។

កីឡាករ Chelsea
កីឡាករ Chelsea

ឈុតថ្មីនេះរចនាម៉ូតរបៀបក្រឡាការ៉ូពណ៌ខៀវចាស់លាយជាមួយខៀវខ្ចី ដែលស៊ីផ្ទៃជាងពាក់កណ្ដាលអាវ ខណៈពាក់កណ្ដាលទៀតលាយជាមួយម៉ូតរួញអង្កាញ់ មើលទៅទាក់ភ្នែកនិងខុសពីស្តាយ៍នៃអាវរដូវកាលនេះ ហើយផ្នែកខាងក្រោមក្លៀកគឺមានឆ្នូតពណ៌លឿងផងដែរ។

អាវរដូវកាលថ្មីរបស់ Chelsea
អាវរដូវកាលថ្មីរបស់ Chelsea
ខោរដូវកាលថ្មីរបស់ Chelsea
ខោរដូវកាលថ្មីរបស់ Chelsea

សម្រាប់ ស្លាកសញ្ញារបស់ ក្លិបតោខៀវ Chelsea ជាមួយក្រុមហ៊ុន Nike ដែលជាអ្នកសហការផលិតនៅតែមានដូចដើម រួមទាំងនិមិត្តសញ្ញាក្រុមហ៊ុន Three Commences ដែលជាសេវាទូរស័ព្ទ ដោយរាងជាលេខ 3 ដែល Chelsea ចុះកុងត្រា៣ឆ្នាំ ៕

ឯកសណ្ឋានរដូវកាលថ្មីរបស់ Chelsea
ឯកសណ្ឋានរដូវកាលថ្មីរបស់ Chelsea
អាវរដូវកាលថ្មីរបស់ Chelsea 
អាវរដូវកាលថ្មីរបស់ Chelsea 

ប្រភព៖​ caughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...