ក្តៅៗ! កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ យល់ព្រមផ្លាស់មក Chelsea ហើយ - TrueID

ក្តៅៗ! កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ យល់ព្រមផ្លាស់មក Chelsea ហើយ

July 7, 2022

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌក្នុងការផ្លាស់មកកាន់ Chelsea ហើយ។

   កីឡាករ Raheem Sterling
   កីឡាករ Raheem Sterling

ជាការពិតណាស់ Sterling បានចូលរួមជាមួយ Man City តាំងពីឆ្នាំ២០១៥ មកម្លេះដោយរូបគេធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Premier League ៤ដង, EFL Cup ៤ដង, FA Community Shield និង FA Cup។ យ៉ាងណាក៏ដោយ កាលពីរដូវកាលមុននេះ រូបគេពុំសូវបានបង្ហាញខ្លួនជាជម្រើសដំបូងបានជាប់លាប់ឡើយ ថែមទាំងក្រុមមេឃខៀទើបតែទិញកីឡាករ Erling Haaland និង Julian Alvarez មករួមក្រុម ទំនងជានឹងធ្វើឲ្យឪកាសបង្ហាញខ្លួនរបស់គេកាន់តែស្តួចស្តើង។

បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Sterling បានយល់ព្រមលើលក្ខខណ្ឌគ្រប់បែបយ៉ាងក្នុងការផ្លាស់មកកកាន់ Chelsea ខណៈ កិច្ចចរចាររវាងភាគីក្លិបនឹងក្លិប គឺ កៀកនឹងជោគជ័យ១០០ភាគរយហើយ ដោយ ក្រុមតោខៀវនឹងត្រូវចំណាយប្រាក់ប្រមាណ៤៥លានផោន (ឬប្រមាណ ៥៣.៦លានដុល្លារ) សម្រាប់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ៕

   កីឡាករ Raheem Sterling
   កីឡាករ Raheem Sterling

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...