បរទេស៖ នាល្ងាចមិញនេះ ក្រុម Paris Saint-Germain បានជួបតទល់គ្នាជាមួយក្រុម Kawasaki Frontale នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលដែលធ្វើឡើងនៅកីឡដ្ឋាន Japan National Stadium លើទឹកដីនៃប្រទេស ជប៉ុន។
ជាការពិតណាស់ ក្រុមអ្នកមាន PSGពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះទៅលើក្រុម Kawasakiក្នុងលទ្ធផល ២ ទល់នឹង ១, ក្នុងនោះ ២ គ្រាប់របស់ក្រុមអ្នកមានបារាំង គឺរកបានដោយ Lionel Messi និង ArnaudKalimuendo, ចំណែក ១ គ្រាប់របស់ Kawasaki គឺរកបានដោយ Kazuya Yamamura។
ទាក់ទងនឹងការប្រកួតម្សិលមិញគ្រូបង្វឹកថ្មីលោក Christophe Galtier ក៏បានដាក់ឱ្យNeymar, Kylian Mbappe និង Messi លេងជុំគ្នានៅតំបន់ប្រយុទ្ធខាងលើផងដែរ, ហើយអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺM30, ដ្បិតបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនរូបនេះមានវ័យ ៣៥ឆ្នាំទៅហើយ ប៉ុន្តែរូបគេនៅតែបង្ហាញទម្រង់លេងបានល្អ ទាំងការចែកបាល់និងការស៊ុតបញ្ចូលទី៕
សូមទស្សនាវីដេអូខាងក្រោម៖