អង់គ្លេស៖ អតីតប្រធានក្រុមរបស់ Manchester United គឺលោក Roy Keane ធ្លាប់បានរិះគន់ ថាខ្សែបម្រើ Jordan Henderson មិនគួរត្រូវកោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2020 នេះឡើយព្រោះគេអាក់ខានចូលទីលានដល់ទៅ៣ខែកន្លះ និងទើបបានចូលលេងក្នុងការប្រកួតមិត្តភាពរវាង អង់គ្លេស និង រ៉ូម៉ាននី ហើយអ្វីដែលសំខាន់គឺ Henderson ក៏បានខានស៊ុតបាល់ប៉េណាល់ទីមិនចូលផងដែរ។
Henderson បានទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិមិនសំចៃមាត់ ដោយសារតែគេបានដណ្ដើមបាល់ប៉េណាល់ទីពីខ្សែប្រយុទ្ធ Dominic Calvert-Lewin ខណៈដែល Southgate ធ្លាប់បានថ្លែងថា អ្នកទទួលបន្ទុកស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងក្រុមរួមមាន Marcus Rashford, James Ward-Prowse និង Dominic Calvert-Lewin។