ជើងនៅតែស្អិត! មកទស្សនាសកម្មភាពត្រង់នេះ ដែល Messi យប់មិញ អូសនិងញាក់ ១ទល់១ ជាមួយខ្សែការពារក្រូអាតយ៉ាងអស្ចារ្យ រហូតបោះបាល់ឲ្យ Alvarez ស៊ុតបាន (មានវីដេអូ) - TrueID

ជើងនៅតែស្អិត! មកទស្សនាសកម្មភាពត្រង់នេះ ដែល Messi យប់មិញ អូសនិងញាក់ ១ទល់១ ជាមួយខ្សែការពារក្រូអាតយ៉ាងអស្ចារ្យ រហូតបោះបាល់ឲ្យ Alvarez ស៊ុតបាន (មានវីដេអូ)

December 14, 2022

កាតា៖ ជាការពិតណាស់ កាលពីយប់មិញនេះ ជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍FIFAWorld Cup រវាងក្រុម​ អាហ្សង់ទីន ទល់នឹង ក្រុមក្រូអាត។

ហើយក្នុងជំនួបនេះផងដែរក្រុមអាហ្សង់ទីន អាចសងសឹកនូវគំនុំចាស់បានសម្រេច ដោយលត់ក្រូអាត ៣ទល់នឹង០ កក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពោល ខ្សែប្រយុទ្ធ Lionel Messi រកបាន១គ្រាប់និងបញ្ជូន១ខណៈកីឡាករ វ័យក្មេង Julian Alvarez ស៊ុតបាន២គ្រាប់។

ហើយសម្រាប់ពានកីឡាករឆ្នើមប្រចាំការប្រកួតគឺបានទៅលើ Messi ។ យ៉ាងណាមិញ វាគ្មានអ្វីចម្លែកនោះទេដែល Messiទទួលបានពាននេះ ក៏ព្រោះតែការប្រកួតប៉ះក្រូអាតយប់មិញ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំបង្ហាញទម្រង់លេងបានល្អមែនទែនជាពិសេស នៅមុនពេលរូបគេ Assist គ្រាប់ទី៣ឲ្យAlvarezស៊ុត គឺម្ចាស់អាវលេខ១០រូបនេះ នៅតែបង្ហាញការអូសបាល់ស្អិតនឹងជើងនិង ញាក់១ស្មើ ជាមួយខ្សែការពារ ដាច់ផុយ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ស្ញើចសរសើរគ្រប់គ្នា៕

បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូដែលថតចេញពីអ្នកគាំទ្រ ខាងក្រោមនេះ៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...