ម្នាក់ណា? Ronaldo អត់ចង់ឲ្យម្នាក់នេះចាកចេញពី Man United ទេ - TrueID

ម្នាក់ណា? Ronaldo អត់ចង់ឲ្យម្នាក់នេះចាកចេញពី Man United ទេ

June 3, 2022

អង់គ្លេស៖ យោងតាមសារព័ត៌មានThe Athletic បានចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo មានការគោរពចំពោះអតីតមិត្តរួមក្រុម Paul Pogba ខ្លាំងណាស់និងចង់បន្តចាប់ដៃគូលេងជាមួយកីឡាករសញ្ជាតិបារាំងនេះតទៅទៀត។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Paul Pogba 
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Paul Pogba 

Manchester United បានប្រកាសជាផ្លូវការថា Pogba ដែលបានចំណាយពេល៦ឆ្នាំស្នាក់នៅទឹកដី Old Trafford បានចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួនបន្ទាប់ពីគេសម្រេចចិត្តមិនបន្តកុងត្រាថ្មី។

ខ្សែបម្រើ Paul Pogba 
ខ្សែបម្រើ Paul Pogba 

Pogba បានចូលលេងតែ២៧ប្រកួតប៉ុណ្ណោះនារដូវកាលនេះ ដោយបង្ហាញខ្លួននៅប្រកួតចុងក្រោយគេទល់នឹង Liverpool ដោយខ្សែបម្រើរូបនេះបានបង្ខំចិត្តដើរចេញពីទីលានដោយសាររងរបួស ទាំងដែលលេងទើបតែបានដប់នាទី។

ខ្សែបម្រើ Paul Pogba 
ខ្សែបម្រើ Paul Pogba 

Cristiano Ronaldo ឯណោះវិញពិតជាសោកស្តាយដែល Pogba ចាកចេញព្រោះគេស្រលាញ់ការបញ្ជូនបាល់របស់ Pogba ព្រមទាំងគុណភាពនៃការលេងរបស់គេខ្លាំងណាស់៕

ខ្សែបម្រើ Paul Pogba និង Cristiano Ronaldo  
ខ្សែបម្រើ Paul Pogba និង Cristiano Ronaldo  

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...