គេល្អណាស់! Darren Bent គិតថា ខ្សែប្រយុទ្ធ PL រូបនេះនឹងរកគ្រាប់បាល់ច្រើនជាង Ronaldo ទៀតរដូវកាលនេះ
September 8, 2021
អង់គ្លេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Darren Bent ជឿជាក់ថា កីឡាករ Romelu Lukaku នឹងរកគ្រាប់បាល់បានច្រើនជាង Cristiano Ronaldo នៅក្នុងរដូវកាលនេះ។
លោក Darren Bent
ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដែលទើបតែបានបិទបញ្ចប់នាពេលថ្មីៗនេះ យើងឃើញថា Lukaku បានសម្រេចចិត្តចាកចេញពី Inter Milan ដើម្បីត្រឡប់មកកាន់ Chelsea វិញ ខណៈ Ronaldo ក៏បានផ្លាស់មកកាន់ Man Utd ហើយ ទំនងជាអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតសប្តាហ៍ទី៤ទល់នឹង Newcastle United នាថ្ងៃសៅរ៍សប្តាហ៍នេះផងដែរ។