អឺរ៉ុប៖ តារាឆ្នើមរបស់ប្រទេសបារាំង Kylian Mbappe ហាក់ខឹងនឹង Olivier Giroud បន្ទាប់ពីបានឈ្នះការប្រកួតមិត្តភាពទល់នឹងប៊ុលហ្គារី ដែលគាត់បានបញ្ចេញកំហឹងនៅមុខសន្និសិទកាសែត ដោយខ្សែប្រយុទ្ធតោខៀវរូបនេះបានចោទប្រកាន់មិត្តរួមក្រុម Les Bleus ថាមិនបញ្ជូនបាល់ទៅអោយគាត់។
យោងតាមរបាយការណ៍បានអោយដឹងថា Kylian Mbappe មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ Olivier Giroud ចំពោះការអត្ថាធិប្បាយរបស់គាត់អំពីការភ្ជាប់ទំនាក់ទំនងរបស់ពួកគេកាលពីយប់ថ្ងៃអង្គារ ដែលគាត់បានថ្លែងការណ៍ទាំងកំហឹងនៅក្នុងសន្និសិតកាសែត។
ទន្ទឹមនឹងនេះ ភាសាកាយវិការមិនគប្បីរបស់ Mbappe ក្នុងកំឡុងពេលទទួលបានជ័យជម្នះលើប៊ុលហ្គារី ត្រូវបានរិះគន់ពីសំណាក់អតីតកីឡាករអន្តរជាតិបារាំង Jean Micoud ដែលបានចោទប្រកាន់ខ្សែប្រយុទ្ធស្លាបរូបនេះថាជា "គ្រប់យ៉ាងមកពីអ្នក" ទោះបីក្រុមនេះធ្វើបានល្អក៏ដោយ។ Mbappe និង Giroud ចាំបាច់ត្រូវដោះស្រាយបញ្ហាជម្លោះរបស់ពួកគេអោយបានលឿន ព្រោះបារាំងនឹងត្រូវជួបជាមួយក្រុមជើងឯកអឺរ៉ុបដែលខ្លាំងនៅចំពោះមុខ៕