បរទេស៖ លោក Owen Hargreaves សរសើរ Manchester City ថា គ្មាន Phil Foden និង Kevin De Bruyne ហើយនៅអាចយកឈ្នះ Paris Saint Germain បានទៀត។
ជាការពិតណាស់ Man City បានឈ្នះ PSG ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតពាន Champion League នៅទឹកដីខ្លួន គឺ កីឡដ្ឋាន Etihad Stadium កាលពីយប់មិញ។ ជាក់ស្តែង Kylian Mbappe បានរកគ្រាប់បាល់នាំមុខឲ្យ PSG បានមុនហើយនៅនាទី ៥០ ក៏ប៉ុន្តែត្រូវបាន កីឡាករ Raheem Sterling និង Gabriel Jesus ស៊ុតវាយបកវិញ ជួយឲ្យ Man City យកឈ្នះបានសម្រេច។ មួយវិញទៀត Man City បានអវត្តមានកីឡាករពីររូបគឺ Foden និង De Bruyne មិនអាចនៅជួយក្រុមបាន ដោយសារបញ្ហារបួស។
លោក Hargreaves បាននិយាយថា៖
ប្រភព៖ Dailymail