លាហើយ! ទីបំផុតជើងចាស់ Bayern Munich រូបនេះ ចាកចេញពីក្លិបក្រោយចំណាយពេលអស់១០ឆ្នាំ - TrueID

លាហើយ! ទីបំផុតជើងចាស់ Bayern Munich រូបនេះ ចាកចេញពីក្លិបក្រោយចំណាយពេលអស់១០ឆ្នាំ

September 2, 2021

អឺរ៉ុប៖ កីឡាករ JeromeBoateng បានសម្រេចទៅចូលរួមជាមួយក្លិបបារាំង Lyon ដែលជាការផ្ទេរដោយពុំមានតម្លៃខ្លួន បន្ទាប់ពីបានចំណាយពេលលេងនៅក្លិប​ Bayern Munich អស់រយៈពេល១០ឆ្នាំ។

ខ្សែការពារចាស់វស្សារូបនេះ ពិនិត្យសុខភាពបានជោគជ័យហើយកាលពីថ្ងៃអង្គារនិងបានចុះកុងត្រាដល់ឆ្នាំ២០២៣។

Boateng  
Boateng  

ពិតណាស់ ក្លិប BayernMunich បានប្រកាសកាលពីខែមេសាថា Boateng  នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលស្របពេលផុតកុងត្រា។ ក្លិបអាល្លឺម៉ង់មួយនេះ ក៏មានអ្នកស្នងតំណែងរួចហើយដែរ បន្ទាប់ពីបានចុះហត្ថលេខាយកកីឡាករDayot Upamecano វ័យ២២ឆ្នាំ ពីក្លិប RB Leipzig នៅរដូវក្ដៅនេះ។

Boateng  
Boateng  

គួររម្លឹកថា Boateng បច្ចុប្បន្នវ័យ៣២ឆ្នាំ បានផ្ទេរពីក្លិប Manchester City មកចូលរួមជាមួយក្លិប Bayern Munich ដំបូងក្នុងឆ្នាំ២០១១ហើយគាត់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ក្លិប ដែលឈ្នះពានរង្វាន់ច្រើនជាងគេផងដែរ សរុបចំនួន ២១គ្រឿង៕

Boateng  
Boateng  

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...