អង់គ្លេស៖ ខ្សែការពារ Ben Chilwell នៃក្លិប Chelsea បាននិយាយថាក្រុមរបស់គេត្រូវតែរក្សាទម្រង់លេងល្អរៀងរាល់រដូវកាល ទើបអាចតាមទាន់ ក្លិបខ្លាំងពីរនៅ Premier League គឺ Manchester City និង Liverpool បាន។
Man City និង Liverpool គឺជាក្រុមគីឡូធ្ងន់នៅអង់គ្លេសដែលមានគ្រូបង្វឹកឆ្នើមដឹកនាំដូចជាលោក Pep Guardiola និង Jurgen Klopp ។
Man City បានក្លាយជាជើងឯក Premier League នារដូវកាលមុនខណៈដែល Liverpool វិញស្រវាបានពានពីរគឺ Carabao Cup និង FA Cup ផងដែរ។Chelsea ឯណេះវិញទើបតែបានក្លាយជាជើងឯក Champions League នារដូវកាល ២០២០/២១ ប៉ុន្តែកាលពីរដូវកាលមុន ក្រុមរបស់លោក Thomas Tuchel ហាក់ដូចជាធ្វើមិនទាន់បានល្អដោយស្រវាបានលេខ៣ក្នុងលីគ។
ដូច្នេះហើយទើប Chilwell បាននិយាយថា៖
ប្រភព៖ sportskeeda