ត្រៀមវ៉ៃចេញហើយ! ស្ងាត់ៗ Man UTD បានបង្ហើបតម្លៃផ្ទេរចេញដ៏ភ្ញាក់ផ្អើលមួយសម្រាប់ Pogba - TrueID

ត្រៀមវ៉ៃចេញហើយ! ស្ងាត់ៗ Man UTD បានបង្ហើបតម្លៃផ្ទេរចេញដ៏ភ្ញាក់ផ្អើលមួយសម្រាប់ Pogba

June 21, 2021

អឺរ៉ុប៖ ក្លិប Manchester United បានកំណត់តម្លៃផ្ទេរចេញសម្រាប់កីឡាករ Paul Pogba ប្រមាណជា ៦៨ លានផោន ឬស្មើរនឹង (៩៥ លានដុល្លាអាមេរិក), ខណៈក្លិប Juventusបាននិយាយថា វាពិតជាភ្ញាក់ផ្អើលមែនទែនដោយក្រុមបិសាចក្រហមស្រាប់តែបង្ហើបឱ្យដឹងពីតម្លៃផ្ទេរចេញសម្រាប់តារាឆ្នើមរបស់បារាំងរូបនេះ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

គួររម្លឹកថា Pogba បានផ្ទេរចេញពីក្រុម Juventus មកកាន់ Man UTD វិញនៅឆ្នាំ២០១៦ ដែលពេលនោះរូបគេបានបំបែកកំណត់ត្រាតម្លៃផ្ទេរថ្លៃជាងគេក្នុងនាមជាខ្សែបម្រើពោលគឺប្រមាណជា ៨៩ លានផោន ឬស្មើរនឹង (១២៣ លានដុល្លាអាមេរិក) ប៉ុន្តែមកដល់ពេលនេះគាត់នៅសល់កុងត្រាក្នុងការស្នាក់នៅទឹកដី Old Trafford ត្រឹមតែ ១ ឆ្នាំទៀតតែប៉ុណ្ណោះ ហើយមួយរយៈចុងក្រោយអ្វីៗហាក់មិនសូវរលូនទាល់តែសោះក្រោយពេលខ្សែបម្រើឆ្នើមរបស់បារាំងរំអុកមិនចង់បន្តកុងត្រាថ្មី។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ដោយសារបច្ចុប្បន្ន Man UTDកំពុងតែជួបវិបត្តិហិរញ្ញវត្ថុផងនោះ,យ៉ាងណាក្លិបនឹងមិនមានការស្ទាក់ស្ទើរក្នុងការផ្ទេរ Pogba ចេញឡើយ ប្រសិនបើរូបគេមិនព្រមបន្តកុងត្រាថ្មី។ ជារួមនៅសល់តែ ១២ ខែទៀតប៉ុណ្ណោះប្រសិនបើខាងភាគីក្លិបបិសាចក្រហមមិនបញ្ចេញកីឡាកររូបនេះទេ នោះពួកគេនឹងត្រូវបាត់បង់ម្ចាស់ជើងឯកWorld Cup ២០១៨ របស់ខ្លួនដោយគ្មានតម្លៃខ្លួន។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

យោងតាមការចុះផ្សាយរបស់កាសែត IICorriere dello Sport បានឱ្យដឹងថា Juventus បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពី Man UTD បានបញ្ហើបឱ្យដឹងពីតម្លៃខ្លួនរបស់ Pogba, ជាមួយគ្នានេះ Man UTD បានកំណត់តម្លៃផ្ទេរចេញសម្រាប់ខ្សែបម្រើខាងលើនៅក្នុងរដូវក្តៅនេះប្រមាណជា៦៨ លានផោន ឬស្មើរនឹង (៩៥ លានដុល្លាអាមេរិក)៕

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...