បរទេស៖ ជាការពិតណាស់ ទំនាក់ទំនងស្នេហាជាច្រើនឆ្នាំរវាងខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique និងតារាចម្រៀងដ៏ល្បី Shakira បានឈានដល់ផ្លូវបំបែក បន្ទាប់ពីចាប់បាន ប្រធានក្រុម Barca ខាងលើ នៅលើគ្រែង ជាមួយស្រីផ្សេង។
យ៉ាងណាមិញ អ្វីដែលកាន់តែហួសចិត្តទៀតនោះគឺមានដំណឹងលេចឮថា ស្ត្រីដែល Pique លួចទាក់ទងគឺជាម្ដាយរបស់មិត្តរួមក្រុម កីឡាករ Pablo Gavi។ ក៏ប៉ុន្តែដំណឹងដ៏តក់ស្លុតនេះ គឺមិនមែនជាការពិតនោះទេ។
ជាក់ស្ដែងបើយោងតាមកាសែត ElPeriodico របស់អេស្ប៉ាញ ដែលអះអាងជាដើមប្រភពនៃរឿងនេះ បានចេញបដិសេធថារឿងរ៉ាវរបស់ Pique មានទំនាក់ទំនង រហូតឈានដល់ការ គេងជាមួយម្ដាយGaviជារឿងមិនពិត ដោយសារស្ត្រីដែលត្រូវចាប់បាននោះ គឺតាមពិតមានវ័យខ្ទង់២០ឆ្នាំប៉ុណ្ណោះនិង មានសក់ទង់ដែង ចំណែកឯម្ដាយ Gavi ដែលមានឈ្មោះថាGavininAnasi មានសក់ពណ៌ត្នោតក្រម៉ៅ និងមានវ័យខ្ទង់៣០ឆ្នាំ។
កាសែត El Periodico បានចេញផ្សាយថា៖
គួរបញ្ជាក់ដែរថា ប្ដីប្រពន្ធមួយគូនេះ បានរស់នៅបែកគ្នា រយៈពេល២-៣សប្ដាហ៍មកហើយ បន្ទាប់ពី Pique ត្រូវបាន Shakira បណ្តេញចេញពីផ្ទះ៕