ម្យ៉ាងម្នាក់! Man UTD ចង់យកកីឡាករម្នាក់នេះដាក់ចរចាជាមួយ R.Madrid ដើម្បីអាចផ្ទេរយក Varane ក្នងតម្លៃ... - TrueID

ម្យ៉ាងម្នាក់! Man UTD ចង់យកកីឡាករម្នាក់នេះដាក់ចរចាជាមួយ R.Madrid ដើម្បីអាចផ្ទេរយក Varane ក្នងតម្លៃ...

July 4, 2021

អឺរ៉ុប៖ ក្លិប Manchester United កំពុងតែប្រើប្រាស់កីឡាករ Donny Van de Beek នៅក្នុងកិច្ចចរចាជាមួយក្លិប Real Madrid ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរយកខ្សែការពារ RaphaelVarane មកកាន់ទឹកដី Old Trafford។ ខណៈជំហានដំបូង ភាគីទាំងពីរកំពុងសម្របសម្រួលគ្នាលើតម្លៃប្រមាណជា ៥០លានផោន ឬស្មើនឹង (៦៩ លានដុល្លាអាមេរិក)។

Raphael Varane 
Raphael Varane 

ទន្ទឹមនឹងនេះក្លិប RealMadrid ក៏មានការចាប់អារម្មណ៍ចង់បានខ្សែបម្រើ Van de Beek វ័យ ២៤ ឆ្នាំ ឱ្យផ្លាស់មកកាន់ទឹកដីSantiago Bernabeu ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ ឆ្នាំផងដែរ អមជាមួយនឹងជម្រើសទិញផ្តាច់រយៈពេល ១២ ខែ។ ហើយ Man UTD ជឿជាក់ថា កត្តាបែបនេះអាចនឹងជះឥទ្ធិពលវិជ្ជមានមកកាន់ពួកគេដើម្បីប្រើប្រាស់ជាលក្ខខណ្ឌ ក្នុងការតាមប្រមាញ់យក Varane

Donny Van de Beek 
Donny Van de Beek 

យ៉ាងណាមិញ Varane វ័យ ២៨ ឆ្នាំគឺនៅសល់កុងត្រារយៈពេល ១ ឆ្នាំជាមួយក្លិប អធិរាជសទៀតតែប៉ុណ្ណោះ, ជាមួយគ្នានេះក្លិបយក្សរបស់ អេស្ប៉ាញ ក៏ចង់រក្សាទុករូបគេផងដែរ,ប៉ុន្តែយ៉ាងណាពួកគេក៏មិនចង់បាត់បង់កំពែងដ៏រឹងមាំរូបនេះដោយគ្មានតម្លៃខ្លួននោះដែរជាពិសេស គឺនៅក្នុងស្ថានភាព ដែលកំពុងជួបប្រទះនូវវិបត្តិហិញ្ញវត្ថុបែបនេះ៕

ប្រភព៖​ The Sun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...