បារាំង៖ ខ្សែការពារ Sergio Ramos នឹងចាកចេញពីក្លិប Paris Saint-Germain ពេលកុងត្រារបស់គេផុតកំណត់នៅចប់រដូវកាលនេះ។
Ramos បានចាកចេញពី Real Madrid កាលពីឆ្នាំ២០២១ និងបានផ្ទេរមកទឹកដី Parc des Princes ប៉ុន្តែនៅចប់រដូវកាលនេះ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទំនងជាវិលត្រឡប់ទៅអេស្ប៉ាញវិញ ដោយចូលរួមជាមួយក្លិប Sevilla ។
យ៉ាងណាមិញ សារព័ត៌មាន Fichajes បានផ្សាយថា បើ Sergio Ramos ត្រឡប់ទៅ Sevilla មែននោះរូបគេត្រូវតែយល់ព្រមកាត់ប្រាក់ឈ្នួលជាចាំបាច់៕
ប្រភព៖ football-espana