បិសាចអំបិលទៀត! Felix បានឈានដល់កិច្ចព្រមព្រៀមជាមួយក្លិបយក្សនៅអង់គ្លេសមួយនេះហើយ តែមិនមែន Man UTD ទេ - TrueID

បិសាចអំបិលទៀត! Felix បានឈានដល់កិច្ចព្រមព្រៀមជាមួយក្លិបយក្សនៅអង់គ្លេសមួយនេះហើយ តែមិនមែន Man UTD ទេ

January 10, 2023

បរទេស៖ ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Atletico Madrid លើការចុះហត្ថលេខាយកកីឡាករ Joao Felix សម្រាប់រដូវកាលដែលនៅសល់។

កីឡាករវ័យ ២៣ឆ្នាំនឹងចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែជាមួយក្លឹបតោខៀវ ដែលបានយល់ព្រមបង់ប្រាក់ឱ្យក្លឹបយក្សអេស្ប៉ាញប្រហែល ១០ លានផោនសម្រាប់កិច្ចព្រមព្រៀងនេះ។

Felix ប្តេជ្ញាចាកចេញពី At. Madrid បន្ទាប់ពីលែងទទួលបានការទុកចិត្ត ពីសំណាក់លោក Diego Simeone។

ទាំង Arsenal និង Manchester United សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍លើ Felix ប៉ុន្តែមិនចរចាមិនត្រូវរូវតម្លៃគ្នា ដោយ At. Madrid ដំបូងស្នើសុំ១៨លានផោន។

ទោះជាយ៉ាងណាក៏ដោយ Atletico បានបន្ទាបការទាមទាររបស់ពួកគេដើម្បីបញ្ចេញ Felix ហើយ Athletic បាននិយាយថាកិច្ចព្រមព្រៀងពាក្យសំដី ត្រូវបានឈានដល់ជាមួយ Chelsea ។

គួរបញ្ជាក់ដែរថា Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី១០ក្នុង Premier League ហើយមាន១០ពិន្ទុតាមពីក្រោយ Manchester United ដែលឈរនៅលេខ៤ ហេតុនេះហើយ ទើបក្លិបនៅទីក្រុងឡុងដ៍មួយនេះ ត្រូវការនាំចូលកីឡាកថ្មីៗនៅខែមករានេះ ដើម្បីពង្រឹងគុណភាពក្រុម៕

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...