Mbappe ប្រាប់ទៅប្រធានក្លិប PSG ថា គាត់នឹងមិនចាកចេញទេ ប្រសិនបើក្លិបអាចចុះកុងត្រាយកម្នាក់នេះបាន - TrueID

Mbappe ប្រាប់ទៅប្រធានក្លិប PSG ថា គាត់នឹងមិនចាកចេញទេ ប្រសិនបើក្លិបអាចចុះកុងត្រាយកម្នាក់នេះបាន

January 11, 2023

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានប្រាប់ទៅប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ថាគេនឹងមិនចាកចេញទៅណាទេ ប្រសិនបើក្លិបអាចចុះកុងត្រាយកលោក Zinedine Zidane មកដឹកនាំជំនួសលោក Christophe Galtier បាន។

 Kylian Mbappe
 Kylian Mbappe

ជាការពិតណាស់ កាលពីដើមរដូវកាល ២០២២-២០២៣ កន្លងទៅ Mabppe ត្រូវបានគេរំពឹងយ៉ាងខ្ពស់ថា រូបគេនឹងអាចផ្ទេរទៅកាន់ក្លិបអធិរាជស Real Madrid, ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តបន្តកុងត្រាថ្មី ដោយស្នាក់នៅជាមួយ PSG រយៈពេល ៣ ឆ្នាំបន្ថែមទៀត។

 Kylian Mbappe និងលោក Christophe Galtier
 Kylian Mbappe និងលោក Christophe Galtier

 ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះមានព័ត៌មានថា Mbappe គឺមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ននោះទេ ហើយរូបគេក៏មានបំណងចង់ចាកចេញផងដែរ, ប៉ុន្តែកាសែត El Nacional បានចុះផ្សាយថា ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំខាងបានដាក់លក្ខខណ្ឌថា គេនឹងយល់ព្រមស្នាក់នៅជាមួយក្លិបយក្សបារាំងបន្តទៀត ប្រសិនបើក្លិបអាចចុះកុងត្រាយកលោក Zidane អតីតគ្រូបង្វឹកមកដឹកនាំជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Galtier បាន៕

លោក Zinedine Zidane
លោក Zinedine Zidane

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...