អង់គ្លេស៖ យោងតាមការបញ្ជាក់ពីក្របខណ្ឌ Premier League គឺ ក្លិបបាល់ទាត់ធំៗទាំង៦នៅក្របខណ្ឌ Premier League រួមមាន Manchester United, Manchester City, Chelsea, Tottenham Hotspur, Arsenal និង Liverpool បានព្រមព្រៀងទទួលយកការផាកពិន័យសរុបជាទឹកប្រាក់២២លានផោន(ស្មើនឹងប្រមាណ៣១លានដុល្លារ)ដោយក្លិបនីមួយៗត្រូវបង់ប្រាក់ខ្ទង់ ៣.៦៧លានផោន(ស្មើនឹងប្រមាណ ៥.១លានដុល្លារ)។
ក្លិបធំៗទាំង៦នេះបានប្រកាសចូលរួមជាមួយ European Super League កាលពីខែឧសភាកន្លងទៅ ប៉ុន្តែមិនដល់៤៨ម៉ោងក្រោយមកពួកគេក៏ប្រកាសដកខ្លួនចេញដោយសារតែមានការតវ៉ាខ្លាំងពីសំណាក់កីឡាករ ក៏ដូចជាអ្នកគាំទ្រផងដែរ។
ប្រាក់ប្រមាណ៣១លានដុល្លារនេះ នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់នៅអឺរ៉ុបផងដែរ។
បន្ថែមពីលើនោះ បើសិនពួកគេមានបំណងចង់ចូលរួមជាមួយលីគថ្មីនាពេលអនាគត គឺត្រូវកាត់៣០ពិន្ទុនិងបូកជាមួយការពិន័យជាទឹកប្រាក់ចំនួន ២៥លានផោន(ស្មើនឹងប្រមាណ ៣៥.៤លានដុល្លារ)ថែមទៀត។
ក្នុងនោះដែរ មានតែក្លិប Real Madrid, Barcelona និង Juventus ប៉ុណ្ណោះដែលមិនទាន់ដកខ្លួនចេញពី European Super League ដែលបង្កើតដោយប្រធានក្លិប Real Madrid លោក Florentino Perez ដែលលេចឮព័ត៌មានថា UEFA គ្រោងនឹងផាកពិន័យមិនឲ្យចូលលេងនៅ Champions League ចំនួន២រដូវកាល៕
ប្រភព៖ dailymail