អេស្ប៉ាញ៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់លក់ខ្សែការពារ Sergino Dest ចេញឲ្យបានកាន់តែឆាប់កាន់តែល្អ។
Dest បានផ្ទេរពី Ajax មកទឹកដី Camp Nou កាលពីឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក Ronald Koeman ប៉ុន្តែកីឡាកររូបនេះពុំបានលេងល្អដូចការរំពឹងទុកទេ។
រហូតដល់លោក Xavi Hernandez ចូលមកដឹកនាំគឺ Dest កាន់តែគ្មានឱកាសបានលេងនិងត្រូវដាក់ឲ្យ AC Milan ខ្ចីជើងនៅរដូវកាលនេះ។
Barca សង្ឃឹមថា AC Milan នឹងទិញយក Dest ផ្ដាច់ក្នុងតម្លៃ២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ២១.៧ លានដុល្លារ) ប៉ុន្តែ Marca បានចុះផ្សាយថា AC Milan នឹងមិនទិញយកគេផ្ដាច់នោះឡើយ៕
ប្រភព៖ football-espana