គ្រាប់ពេជ្រថ្មី! Barca កំពុងរៀបចំបន្តកុងត្រាថ្មីជូនតារាវ័យក្មេងរហស្សនាម Messi ទី២រូបនេះ ដោយដាក់តម្លៃរហូតដល់ទៅ ១ពាន់លាន - TrueID

គ្រាប់ពេជ្រថ្មី! Barca កំពុងរៀបចំបន្តកុងត្រាថ្មីជូនតារាវ័យក្មេងរហស្សនាម Messi ទី២រូបនេះ ដោយដាក់តម្លៃរហូតដល់ទៅ ១ពាន់លាន

February 8, 2023

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបន្តកុងត្រាថ្មីជូនកីឡាករវ័យក្មេងរហស្សនាម Lionel Messi ទី ២ Lamine Yamal ក្នុងតម្លៃខ្ពស់កប់ពពក។

Lamine Yamal
Lamine Yamal

គួរដឹងថា Yamal ដែលបច្ចុប្បន្នមានវ័យ ១៥ ឆ្នាំ រូបគេកំពុងស្ថិតនៅថ្នាលយុវជនអាយុក្រោម ១៩ ឆ្នាំ របស់ Barcelona ហើយខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិ អេស្ប៉ាញ រូបនេះគឺមានជំនាញយ៉ាងប៉ិនប្រសព្វទៅលើជើងឆ្វេងរបស់គេ។

Lamine Yamal
Lamine Yamal

យោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo បានឱ្យដឹងថា Barcelona កំពុងសម្លឹងលើការបន្តកុងត្រាថ្មីជូន Yamal ដល់ឆ្នាំ ២០២៦ ក្នុងតម្លៃខ្លួនខ្ពស់កប់ពពករហូតដល់ទៅ ១ ពាន់លានអឺរ៉ូ ឬប្រមាណជា (១.០៧ ពាន់លានដុល្លារអាមេរិក) ឯណោះ។

ចង់សមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ រូបនេះយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...