ជើងចាស់ Henry អះអាងថា បុគ្គលម្នាក់នេះនៅតែចិញ្ចឹមចិត្តចង់ទិញយកក្លិប Arsenal - TrueID

ជើងចាស់ Henry អះអាងថា បុគ្គលម្នាក់នេះនៅតែចិញ្ចឹមចិត្តចង់ទិញយកក្លិប Arsenal

September 28, 2021

បរទេស៖ អតីតវីរៈបុរសរបស់ក្រុម Arsenal លោក Thierry Henry បានបង្ហើបឱ្យដឹងថានាយកនៃក្រុមហ៊ុន Spotify លោក DanielEk គឺនៅតែចិញ្ចឹមចិត្តចង់ទិញយកក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

លោក Daniel Ek
លោក Daniel Ek

ជាការពិតណាស់ លោក Ek គឺជាអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុម Arsenal មួយរូប, ហើយនាដើមឆ្នាំនេះលោកបានដាក់សំណើទឹកប្រាក់ចំនួន ១.៨ ពាន់លានផោនឬប្រមាណជា (២.៥ ពាន់លានដុល្លាអាមេរិក) ដើម្បីចង់ទិញក្លិបមួយនេះ, ប៉ុន្តែចុងក្រោយត្រូវបានបដិសេធដោយប្រធានក្លិបបច្ចុប្បន្នគឺលោក Stan Kroenke និង Josh Kroenke

  លោក Thierry Henry
  លោក Thierry Henry

ទាក់ទងនឹងរឿងដែលបានរៀបរាប់ខាងលើ, លោកHenry បានមានប្រសាសន៍ប្រាប់ទៅកាន់ SkySports News យ៉ាងដូច្នេះថា៖

គួរបញ្ជាក់ថា លោក Ek និង Henry ក៏មានវត្តមាននៅកីឡដ្ឋានEmirates Stadiums ដែរកំលុងពេលដែលក្រុម Arsenal បានបំបាក់ក្រុមTottenham Hotspur ក្នុងលទ្ធផល ៣ទល់នឹង ១ កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅ៕

  លោក Thierry Henry និងលោក Daniel Ek
  លោក Thierry Henry និងលោក Daniel Ek

ប្រភព៖​ Sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...