មានរឿងអ្វីទៅ? អ្នកគាំទ្រនាំគ្នាឆ្ងល់ថាហេតុអ្វីបានជាមិត្តរួមក្រុមរូបនេះហាក់មិនសប្បាយចិត្តនៅពេល Sancho ស៊ុតបញ្ចូលទី - TrueID

មានរឿងអ្វីទៅ? អ្នកគាំទ្រនាំគ្នាឆ្ងល់ថាហេតុអ្វីបានជាមិត្តរួមក្រុមរូបនេះហាក់មិនសប្បាយចិត្តនៅពេល Sancho ស៊ុតបញ្ចូលទី

November 25, 2021

បរទេស៖ មានឃ្លីបវីដេអូមួយបានបង្ហាញនៅត្រង់ចំណុចដែល BrunoFernandes មិនបានចូលរួមអបអរកំលុងពេល Jadon Sancho ស៊ុតបញ្ចូលទីឱ្យ Manchester United ទល់នឹង Villarreal។ខណៈនេះគឺជាគ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ក្រោយពេលដែលគាត់ផ្លាស់ចេញពីBorussia Dortmund មកកាន់ទឹកដី OldTrafford

រូបភាព
រូបភាព

គួរបញ្ជាក់ថា Man UTD បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០ ទៅលើក្រុម Villarreal នៃក្របខណ្ឌ Champions League, ហើយបន្ទាប់ពីជ័យជម្នះម្សិលមិញ ពេលនេះក្រុមបិសាចក្រហមទទួលបានកៅអីស្វ័យប្រវត្តិដើម្បីឡើងទៅកាន់វគ្គ១៦ ក្រុមចុងក្រោយ ដ្បិតនៅសល់មួយប្រកួតទៀតក៏ដោយ។

រូបភាព
រូបភាព

យ៉ាងណាមិញ Harry Maguire និង Scott Mctominay ហាក់បង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែនដោយពួកគេបានដឹកនាំមិត្តរួមក្រុមដើម្បីចូលរួមអបអរគ្រាប់បាល់របស់ Sancho, ម្យ៉ាងទៀតប្រធានក្រុមរូបនេះបានស្រែកថា “អ្នកសមនឹងទទួលបានវាហើយ”!។ ដោយឡែកតែFernandes ប៉ុណ្ណោះដែលរូបគេធ្វើធម្មតា និងមើលទៅដូចជាមិនសូវសប្បាយចិត្តជាមួយគ្រាប់បាល់របស់ខ្សែប្រយុទ្ធស្លាបខាងលើឡើយ។

រូបភាព
រូបភាព
វីដេអូ

មានអ្នកគាំទ្រម្នាក់បានបង្ហោះនៅលើបណ្តាញសង្គមTwitter ថា៖

មានអ្នកគាំទ្រម្នាក់ទៀតបានសរសេរថា៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...