ផ្លូវការ! គ្រូបង្វឹករូបនេះ ត្រូវបានក្លិបបណ្តេញចេញពីតំណែងហើយ - TrueID

ផ្លូវការ! គ្រូបង្វឹករូបនេះ ត្រូវបានក្លិបបណ្តេញចេញពីតំណែងហើយ

January 24, 2023

បរទេស៖ ក្លិប Everton បានប្រកាសជាផ្លូវការថ្មីៗនេះថា ពួកគេបានបញ្ចប់តំណែងអ្នកចាត់ការលោក Frank Lampard ហើយ បន្ទាប់ពីបុរសសញ្ជាតិ អង់គ្លេស រូបនេះដឹកនាំក្រុមរហស្សនាមស្ករគ្រាប់មិនបានល្អ។

លោក Frank Lampard
លោក Frank Lampard

ដោយឡែកយោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ Leeds លោក Marcelo Bielsa អាចនឹងមកដឹកនាំជំនួសលោក Lampard ដោយឥឡូវនេះ Everton បានកំណត់អត្តសញ្ញាណគ្រូបង្វឹកសញ្ជាតិ អាហ្សង់ទីន រូបនេះជាគោលដៅធំរបស់ពួកគេ។

លោក Marcelo Bielsa
លោក Marcelo Bielsa

គួរបញ្ជាក់ថា Everton ក្រោមការដឹកនាំរបស់លោក Lampard នៅក្របខណ្ឌ Premier League រដូវកាលនេះ បច្ចុប្បន្នកំពុងឈរនៅក្បែរបាតតារាងលេខរៀងទី ១៩ ទើបតែមាន ១៥ ពិន្ទុប៉ុណ្ណោះ, ដូច្នេះប្រសិនបើក្រុមរហស្សនាមស្ករគ្រាប់មួយនេះ នៅតែបន្តស្ថិតិបែបនេះទៀត នោះពួកគេនឹងអាចធ្លាក់ទៅលីគទី ២ នៅរដូវកាលក្រោយ៕

ប្រភព៖​ Sky Sports

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...