អុញនោះ! ជើងខ្លាំង R.Madrid ម្នាក់នេ មិនចង់ឲ្យក្លិបយក Ronaldo មកវិញទេ - TrueID

អុញនោះ! ជើងខ្លាំង R.Madrid ម្នាក់នេ មិនចង់ឲ្យក្លិបយក Ronaldo មកវិញទេ

July 27, 2022

អេស្ប៉ាញ៖ សារព័ត៌មាន El Nacional បានចុះផ្សាយថា ខ្សែប្រយុទ្ធ Karim Benzema មិនចង់ឲ្យក្លិប Real Madrid ចុះកុងត្រាយកខ្សែប្រយុទ្ធ Cristiano Ronaldo ម្ដងទៀតនោះឡើយ។

ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

អនាគតរបស់ Ronaldo ជាមួយ Manchester United មានភាពមិនច្បាស់លាស់សោះដោយពេលនេះគេចង់ចាកចេញពីទឹកដី Old Trafford ដោយសារក្រុមនេះមិនមានកៅអីលេង Champions League រដូវកាលក្រោយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ក៏បានឲ្យភ្នាក់ងាររបស់គេគឺលោក Jorge Mendes បើកការពិភាក្សាជាមួយក្លិបធញៗនៅអឺរ៉ុបដូចជា Chelsea, Bayern Munich និង Atletico Madrid តែត្រូវបដិសេធ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

មានរបាយការណ៍ថា គោលដៅដែល Ronaldo ចង់ផ្ទេរមកមួយទៀតគឺក្លិប Real Madrid ដែលជាក្លិបចាត់ទុកគេជាវីរបុរសម្នាក់។ មុនដំបូងលោក Florentino Perez បដិសេធមិនទិញយកគេមកវិញនោះឡើយ ប៉ុន្តែក៏បានផ្លាស់ប្ដូរការសម្រេចចិត្តព្រោះគ្មានកីឡាករណាអាចជំនួសម្ចាស់ពាន Ballon d'Or ៥សម័យនេះបានឡើយតាំងពី រូបគេចាកចេញ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ធ្លាប់ស៊ុតបញ្ចូលទីដល់ទៅ៤៤៦គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣៦ដង ក្នុងរយៈពេលស្នាក់នៅទឹកដី Santiago Bernabeu ចំនួន៩ឆ្នាំ។ ដោយឡែក Benzema មិនចង់ឃើញ Ronaldo ត្រឡប់មក Real Madrid វិញទេព្រោះខ្លាចបាត់បង់តំណែងខ្សែប្រយុទ្ធចំបងនិងជាតួឯកក្នុងក្រុម៕

ខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo 
ខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...