អស្ចារ្យណាស់! បើកកកាយ ១២ ព្រឹត្តិការណ៍ធំៗដែល Messi ធ្លាប់ធ្វើឱ្យកក្រើកពិភពលោក(មានវីដេអូ) - TrueID

អស្ចារ្យណាស់! បើកកកាយ ១២ ព្រឹត្តិការណ៍ធំៗដែល Messi ធ្លាប់ធ្វើឱ្យកក្រើកពិភពលោក(មានវីដេអូ)

December 24, 2021

បរទេស៖Lionel Messi ត្រូវបានគេដឹងថាជាកំពូលកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់នៅលើភពផែនដីយើងនេះ, ហើយបច្ចុប្បន្នគាត់កំពុងលេងឱ្យក្រុម ParisSaint-Germain ក្រោយចាកចេញពីទ្រនំចាស់Barcelona,ខណៈក្លិបអ្នកមានបុណ្យនេះហើយគឺជាក្លិបដំបូងដែលគាត់បានចាយពេលរួមរស់ជាង ២០ ឆ្នាំ, ពោលគឺតាំងពីឆ្នាំ ២០០០មកម្ល៉េះ។

ជាការពិតណាស់ចាប់តាំងពី Messi ប្រឡូកអាជីពជាកីឡាករបាល់ទាត់មក គាត់បានឈ្នះពានរង្វាន់ និងបង្កើតកំណត់ត្រាជាច្រើន, ជាក់ស្តែងថ្មីៗនេះគាត់ទើបតែបានឈ្នះពានរង្វាន់Copa America ជាមួយអាហ្សង់ទីន និងបានក្លាយជាកីឡាករទី ១ ដែលបានឈ្នះពាន Ballon d’Or ៧ សម័យ។

យ៉ាងណាមិញក្រៅអំពីរឿងទាំងអស់នេះ,គេហទំព័រ Sportsbrowser បានដកស្រង់ព្រឹត្តិការណ៍ធំៗចំនួន ១២ លើកដែលខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំធ្លាប់ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល៖

១. Messiបានក្លាយជាកីឡាករដំបូងដែលឈ្នះពានBallon d’Or ៤លើកជាប់ៗគ្នា ពោលគឺនៅឆ្នាំ ២០០៩, ២០១០, ២០១១និង ២០១២។

២.ក្នុងវ័យ ១៩ ឆ្នាំ Messi បានញាក់ដាច់ខ្សែការពារចំនួន ៥នាក់ស៊ុតគ្រាប់បាល់មួយគ្រាប់យ៉ាងអស្ចារ្យទល់នឹងក្រុម Getafe។

៣.ក្នុងវ័យ ១៩ ឆ្នាំ Messi រកបាន hat-trick លើកដំបូងនៅក្នុងជំនួប El Clasico។

៤. Messiញាក់ដាច់ខ្សែការពារ៦ នាក់ស៊ុតមួយគ្រាប់យ៉ាងអស្ចារ្យទល់នឹងក្រុម Athletic Bilbao ជួយឱ្យ Barca លើកពាន Copa del Rey។

៥. Messiអូសដាច់ខ្សែការពារReal Madrid ៥ នាក់ហើយស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងជំនួប El Clasico វគ្គផ្តាច់ព្រ័ត្រពាន ChampionsLeague។

៦. Messiបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនិងបានស៊ុតបញ្ចូលទី ១ គ្រាប់ជួយឱ្យ Barca បំបាក់ Man UTD ៣-១ នៅវគ្គផ្តាច់ព្រ័ត្រពាន UCL។

៧. Messiរកបានគ្រាប់បាល់ចំនួន៥ គ្រាប់យ៉ាងគួរឱ្យភ្ញាក់ផ្អើលទល់នឹងក្រុម Bayer Leverkusen នៅក្នុងការប្រកួតពាន UCL។

៨. Messiបានបង្កើតកំណត់ត្រាថ្មីមួយដោយបានស៊ុតបញ្ចូលទីចំនួន៤ គ្រាប់ទល់នឹងក្រុម Arsenal នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL។

៩. Messiរកបាន hat-trickលើកដំបូងនៅក្នុងជំនួបកំពូលរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុម ប្រេស៊ីល។

១០. Messiរកបាន hat-trickនៅក្នុងការប្រកួតចុងក្រោយវគ្គជម្រុះព្រឹត្តិការណ៍World Cup ទល់នឹងក្រុមអេក្វាឌ័រ ជួយឱ្យ អាហ្សង់ទីនមានកៅអីឡើងមកកាន់ជុំផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៨។

១១. នៅឆ្នាំ២០១២ Messi បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលរកគ្រាប់បាល់បានចំនួន១១ គ្រាប់ឱ្យក្រុម Barcelona ក្នុងមួយរដូវកាល។

១២. មួយគ្រាប់របស់Messi និងជាគ្រាប់បាល់តែតលើកដំបូងផងនោះបានជួយឱ្យ Barca បំបាក់Man UTD លើកពាន UCLនៅឆ្នាំ ២០១៩៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភព៖​ sportsbrowser.net

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...