ដាក់ផែនការហើយ! លោក Romano ថា Barcelona ចង់បានតារាឆ្នើមបារាំងរូបនេះមករួមក្រុមនារដូវកាលក្រោយ - TrueID

ដាក់ផែនការហើយ! លោក Romano ថា Barcelona ចង់បានតារាឆ្នើមបារាំងរូបនេះមករួមក្រុមនារដូវកាលក្រោយ

January 9, 2023

អឺរ៉ុប៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ កំពុងតែមានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិបារាំង កីឡាករ Benjamin Pavard មករួមក្រុមនារដូវកាលក្រោយ។

  កីឡាករ Benjamin Pavard
  កីឡាករ Benjamin Pavard

ជាការពិតណាស់ Pavard ដែលបច្ចុប្បន្នជាកីឡាកររបស់ Bayern Munich នៅសេសសល់កិច្ចសន្យាជាមួយក្លិបរហូតដល់ឆ្នាំ២០២៤ ខណៈ រូបគេជាតួអង្គសំខាន់មិនអាចខ្វះបាននៅក្នុងក្រុមដែលតែងតែបង្ហាញខ្លួនបានជាប់លាប់នៅលើទីលាន។

យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Barcelona កំពុងតែដាក់គោលដៅក្នុងការចង់បាន Pavard ឲ្យបានក្រោយចប់រដូវកាលនេះ ហើយ កិច្ចចរចារជុំវិញការដោះដូរនេះក៏ចាប់ផ្តើមធ្វើឡើងជាបណ្តើរៗហើយ៕

  កីឡាករ Benjamin Pavard
  កីឡាករ Benjamin Pavard

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...