បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Chelsea និងក្រុមជម្រើសជាតិ កូតឌីវ័រ លោក Didier Drogba បានមានប្រសាសន៍ថា អាហ្សង់ទីន ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយកីឡាករបារាំង ៤ នាក់នេះ ព្រោះពួកគេនឹងអាចក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ក្រុមរហស្សនាមពពកស។
យ៉ាងណាក្តី លោក Drogba បានព្រមានទៅ អាហ្សង់ទីន ថាមិនត្រូវផ្តោតតែលើ Kylian Mbappe ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវប្រយ័ត្នជាមួយកីឡាករ ៣ នាក់ទៀតដូចជាAntoine Griezmann, Aurelien Tchouameni និង OusmaneDembele ជាដើម។
ទាក់ទងនឹងរឿងខាងលើ, លោក Drogbaបានមានប្រសាសន៍ប្រាប់ទំព័រ Madrid Zone យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ បារាំងនឹងត្រូវជួបគ្នាជាមួយ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០ យប់ (ម៉ោងនៅកម្ពុជា)៕
ប្រភព៖ Sportskeeda