អីយ៉ាស់! PSG កំពុងពិចារណាចង់បាន គ្រូបង្វឹកដ៏ជោគជ័យរូបនេះ យកទៅជំនួសតំណែងលោក Pochettino - TrueID

អីយ៉ាស់! PSG កំពុងពិចារណាចង់បាន គ្រូបង្វឹកដ៏ជោគជ័យរូបនេះ យកទៅជំនួសតំណែងលោក Pochettino

June 5, 2022

បរទេស៖ ក្លិប ParisSaint-Germain កំពុងពិចារណាចង់បានអ្នកចាត់ការរបស់ Roma លោក Jose Mourinho យកទៅជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោកMauricio Pochettino នៅរដូវកាលខាងមុខ,នេះបើតាមរបាយការណ៍របស់បរទេស។ 

  លោក MauricioPochettino
  លោក MauricioPochettino

ជាការពិតណាស់ អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិប Paris Saint Germain នឹងសម្រេចបណ្តេញលោក Mauricio Pochettino ចេញពីតំណែងជាគ្រូបង្វឹក នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បន្ទាប់ពីចាយរយៈពេល ១៨ ខែ ក្នុងការស្នាក់នៅទឹកដីបារាំង។

  លោក Jose Mourinho
  លោក Jose Mourinho

ទន្ទឹមនឹងរឿងបែបនេះហើយ ទើបឥឡូវនេះ PSG កំពុងស្វះស្វែងក្នុងការរកគ្រូបង្វឹកថ្មីមកជំនួសអ្នកចាត់ការសញ្ជាតិ អាហ្សង់ទីនខាងលើ, ខណៈថ្មីៗនេះកាសែត talkSPORT បានចុះផ្សាយថា លោក Mourinho គឺជាគោលដៅដ៏ល្អបំផុតមួយ ដែលនឹងអាចចូលមកកាន់តំណែងនៅ PSG ជំនួសលោក Pochettino ក្នុងរដូវកាលខាងមុខ៕ 

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...