២ប្រកួត៥គ្រាប់! Sakari ស៊ុត ៣គ្រាប់ម្នាក់ឯង មួយឆ្ញាញ់ជួយ បឹងកេត ល»ត់ គិរីវង់ ៤ទល់០ (មានវីដេអូ) - TrueID

២ប្រកួត៥គ្រាប់! Sakari ស៊ុត ៣គ្រាប់ម្នាក់ឯង មួយឆ្ញាញ់ជួយ បឹងកេត ល»ត់ គិរីវង់ ៤ទល់០ (មានវីដេអូ)

August 1, 2022

កម្ពុជា៖ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ក្លិប បឹងកេត កីឡាករ Sakari Tukianen ចាប់ផ្តើមបង្ហាញទម្រង់លេងបានល្អហើយជាមួយក្រុមនាគខៀវ ជាពិសេសក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ទី ៣០ ខែកក្កដា ទល់នឹង ក្លិប គិរីវង់សុខសែនជ័យ

  កីឡាករ Sakari Tukianen
  កីឡាករ Sakari Tukianen

ជាការពិតណាស់ នៅក្នុងវគ្គទី១ បឹងកេត បានព្យាយាមគ្រប់ដណ្តប់ការប្រកួតខ្លាំងមកលើ ក្រុមម្ចាស់ផ្ទះ គិរីវង់ រហូតរកគ្រាប់បាល់បានសម្រេចនៅនាទីទី ២៦ ដោយកីឡាករ Opeyemi Ajayi និង ជា គ្រាប់តែមួយគត់នៅក្នុង៤៥នាទីដំបូង។

លុះឈានចូលដល់វគ្គទី២ ជាពេលវេលារបស់ Sakari សុទ្ធតែម្តង ពោលគេរកបាន ៣គ្រាប់ម្នាក់ឯង នៅក្នុងនាទីទី ៦០, ៦៧ និង ៨៦ ខណៈ គិរីវង់ពេញ៩០នាទីពុំអាចស្វែងរកគ្រាប់បាល់បានឡើយ ធ្វើឲ្យចប់ការប្រកួត បឹងកេត ទទួលបានជ័យជម្នះ ក្នុងលទ្ធផល ៤ទល់នឹង០ នៃការប្រកួតសប្តាហ៍ទី១៣៕

វីដេអូហាយឡាយការប្រកួតរវាង គិរីវង់ ទល់នឹង បឹងកេត
តារាងពិន្ទុនៃលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១៣
តារាងពិន្ទុនៃលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១៣

ដៃគូរសហការ One Football

ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...