បរទេស៖ ក្លិប Manchester United បានដាក់ការស្នើរសុំសិទ្ធពិសេសមួយទៅកាន់ក្របខណ្ឌ Premier Leagueដើម្បីជួយឱ្យ Cristiano Ronaldo ទទួលបានអាវលេខ ៧ នៅរដូវកាលនេះ, ខណៈខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំបានបញ្ចប់ការផ្ទេរចេញពីក្រុមJuventus មកកាន់ទឹកដី Old Traffordក្នុងតម្លៃ ១២.៨ លានផោន ឬប្រមាណជា (១៨លានដុល្លាអាមេរិក)។
ជាការពិតណាស់ កំលុងពេលរួមរស់ជាមួយ ManUTD រយៈពេល ៦ ឆ្នាំ Ronaldo ពិតជាល្បីល្បាញខ្លាំងមែនទែនជាមួយនឹងអាវលេខ ៧ នេះ, ហើយក្រោយមកនៅពេលដែលគេទៅចូលរួមជាមួយReal Madrid ៩ រដូវកាល និង Juventus៣ រដូវកាល រូបគេនៅតែបន្តពាក់លេខមួយនេះ, ជារួមលេខ៧ នេះហើយដែលជួយឱ្យខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ កាន់តែមានភាពល្បីល្បាញខ្លាំងឡើងៗ។
Edinson Cavani គឺជាម្ចាស់លេខអាវលេខ៧ បច្ចុប្បន្ន, ប៉ុន្តែរូបគេអាចនឹងប្តូរទៅពាក់អាវលេខ ២១ វិញ ក្រោយ DanielJames ទៅចូលរួមជាមួយនឹង Leeds United, ហើយខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្កាយ ក៏ស្ម័គ្រចិត្តនឹងផ្លាស់ប្តូរលេខអាវផងដែរដើម្បីជួយឱ្យ Ronaldo ទទួលបានអាវលេខ៧, ហើយស្របពេលជាមួយគ្នានេះការសែត The Times បានរាយការណ៍មកថា Man UTD កំពុងញាប់ដៃញាប់ជើងខ្លាំងមែនទែន ដើម្បីស្នើសុំសិទ្ធពិសេសមួយនេះជូនម្ចាស់ពានBallon d’Or ៥ សម័យ៕
ប្រភព៖ Metro