ហូឡង់៖ លោក Rafael van der Vaart បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo ពូកែតែខាងចាំស៊ុតបញ្ចូលទីមួយមុខប៉ុណ្ណោះ ខណៈ Lionel Messi គឺចេះទាំងស៊ុតបញ្ចូលទីនិងជាអ្នកនាំលេងដ៏ពូកែមួយរូប។
Messi និង Ronaldo តែងតែក្លាយជាប្រធានបទក្នុងវិស័យបាល់ទាត់ ដោយកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រ ចូលចិត្តយកពួកគេមកប្រៀបធៀបថានរណាទៅជាខ្សែប្រយុទ្ធឆ្នើមជាង។
យ៉ាងណាមិញ ទាំងពីរនាក់សុទ្ធសឹងជាកំពូលកីឡាករដ៏អស្ចារ្យ ដោយធ្លាប់បំបែកកំណត់ត្រាច្រើនរាប់មិនអស់ និងបានឈ្នះពានបាល់មាស Ballon d'Or សរុប១២បូកបញ្ចូលគ្នា។
ឥលូវនេះ ពួកគេទាំងពីរក៏កំពុងតំណាងឲ្យក្រុមជម្រើសជាតិរៀងៗខ្លួន ក្នុងការប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយសុទ្ធតែបានឡើងមកកាន់វគ្គ ៨ក្រុមដូចគ្នា។
ដោយឡែក លោក van der Vaart បាននិយាយពី ភាពខុសប្លែកគ្នារវាង Messi និង Ronaldo ថា៖
ប្រភព៖ sportskeeda