Eric Bailely សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Man Utd ដល់ឆ្នាំ២០២៤ - TrueID

Eric Bailely សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Man Utd ដល់ឆ្នាំ២០២៤

April 27, 2021

បរទេស៖ កីឡាករ Bailely ឈ្មោះពេញ Eric Bertrand Bailely អាយុ២៤ឆ្នាំ, កម្ពស់១.៨៧ម៉ែត្រ ជនជាតិកូឌីវ័រ  ខ្សែការពារកណ្តាល ពាក់អាវលេខ៣ ចាប់ផ្តើមអាជីបបាល់ទាត់ដំបូងក្នុងឈុតធំនៅប្រទេសអេស្ប៉ាញ លេងឱ្យក្រុម Espanyol និង Villarreal មុននឹងមក Manchester United ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៣០លានផោន។ គាត់ធ្លាប់លេងឱ្យក្រុមជម្រើសជាតិពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីពិភាក្សាជាមួយ Ole Gunnar Solskjaer និង Manchester United កីឡាករវ័យ ២៧ ឆ្នាំរូបនេះសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្រុម Manchester United រហូតដល់ឆ្នាំ២០២៤ ដោយទទួលបានថ្លៃនឿយហត់មួយឆ្នាំ ៤,១៦០,០០០ លានផោន។

Eric Bertrand Bailely
Eric Bertrand Bailely

Bailly បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា "ខ្ញុំពិតជារីករាយណាស់ដែលបានបន្តកុងត្រាថ្មី"។ ការសម្រេចចិត្តនេះគឺជាអ្វីដែលខ្ញុំមិនចាំបាច់គិតយូរឡើយ ព្រាះខ្ញុំស្រឡាញ់ក្លិបនេះហើយខ្ញុំចូលចិត្តលេងអោយក្រុមបិសាចក្រហម។

គួរឱ្យដឹងដែរថា ចាប់តាំងពីផ្លាស់ពីក្រុមនៅទឹកដីអេស្ប៉ាញមកកាន់ទឹកដីអង់គ្លេស Bailely ធ្លាប់ជួយឲ្យក្រុម Man United ឈ្នះបានរង្វាន់ដូចជា៖ FA Community Shield ឆ្នាំ២០១៦ ,EFL Cup ឆ្នាំ២០១៧ ,UEFA Europa League ២០១៧ លោក Solskjaer បាននិយាយបន្ថែមទៀតថា "ខ្ញុំរីករាយដែល Eric បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ"៕ 

Eric Bailely និងលោក Ole Gunnar Solskjaer
Eric Bailely និងលោក Ole Gunnar Solskjaer
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...