ក្លិបផ្សេងៗកាត់ចិត្តទៅ! ប្រធានក្លិប Barcelona លោក Laporta និយាយច្បាស់ៗថា លោកមិនចង់លក់តារាឆ្នើមរូបនេះឡើយ - TrueID

ក្លិបផ្សេងៗកាត់ចិត្តទៅ! ប្រធានក្លិប Barcelona លោក Laporta និយាយច្បាស់ៗថា លោកមិនចង់លក់តារាឆ្នើមរូបនេះឡើយ

December 24, 2022

បរទេស៖ ប្រធានក្លិប Barcelona លោក Joan Laporta បានអះអាងថាគាត់មិនចង់លក់ Frenkie de Jong នោះទេ។

De Jong ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្លិបយក្សតំបន់កាតាឡាន់ ជាមួយនឹងពាក្យចចាមអារ៉ាមថា Manchester United កំពុងតាមដានគាត់ដែលជាផ្នែកមួយនៃការជួបជុំ ជាមួយអតីតគ្រូលោក Erik ten Hag នៅ Old Trafford ។

Barcelona កំពុងត្រៀមលក់កីឡាករមួយចំនួន ដើម្បីធ្វើឱ្យមានតុល្យភាព ឆ្លើយតបនឹងស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ បើទោះជាមានការរំពឹងទុកថា De Jong ស្ថិតក្នុងបញ្ជីត្រូវបញ្ចេញ ប៉ុន្តែខ្សែបម្រើសញ្ជាតិហូឡងល់ រូបនេះ​ នៅតែរក្សាជំហររបស់គាត់ថាចង់ស្នាក់នៅ Barcelona និងតស៊ូដណ្ដើមយកកៅអីនៅ Camp Nou ។

ជាមួយគ្នានេះ ​លោក Laporta បានសារភាពថាតារាឆ្នើមហូឡង់ខាងលើ នឹងត្រូវកាត់ប្រាក់ឈ្នួល ដើម្បីបន្តនៅក្លឹប ប៉ុន្តែមិនមានការសម្របសម្រួលណាមួយត្រូវបានព្រមព្រៀងនៅឡើយទេ ស្របពេលក្លិបនៅជំពាក់លុយប្រាក់ខែ De Jong យ៉ាងច្រើនផងដែរ។

លោក Laporta បានថ្លែងពី De Jong យ៉ាងដូច្នេះថា៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...