អ្នកចាំទីជើងចាស់ Buffon បានសម្រេចចូលរួមជាមួយក្លិប Parma នៅរដូវកាលក្រោយ - TrueID

អ្នកចាំទីជើងចាស់ Buffon បានសម្រេចចូលរួមជាមួយក្លិប Parma នៅរដូវកាលក្រោយ

June 15, 2021

បរទេស៖ អ្នកចាំទី Gianluigi Buffon វ័យ៤៣ឆ្នាំ បានបញ្ជាក់ថា គាត់មិនទាន់ចូលនិវត្តន៍ទេ ហើយគាត់នឹងលេងនៅរដូវកាលបន្ទាប់ទៀតជាមួយ Parma នៅលីគលំដាប់ទី២ របស់អ៉ីតាលីដែលមានកិច្ចសន្យា ២ឆ្នាំ រហូតដល់ឆ្នាំ២០២៣។ មូលហេតុដែលគាត់សម្រេចចិត្តចូលរួមជាមួយក្លិបនេះដោយសារក្លិប Parma គឺជាក្លិបចាស់របស់គាត់កាលពីឆ្នាំ១៩៩៥ ដល់ ២០០១ មុនផ្លាស់ទៅកាន់ក្លិប Juventus ក្នុងតម្លៃខ្លួនប្រមាណ ២៣លានផោន។

កីឡាករ Gianluigi Buffon
កីឡាករ Gianluigi Buffon

រដូវកាល ២០២០-២១ គឺជារដូវកាលចុងក្រោយរបស់គាត់ក្នុងនាមជាកីឡាកររបស់ក្រុម Juventus ក្រោយរស់នៅអស់រយ:ពេល២០ឆ្នាំ។ គួរបញ្ជាក់កីឡាករ Buffon ធ្លាប់ចាកចេញពីក្លិប Juventus ចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧-១៨ ចំនួន១រដូវកាល ក្រោមមកក៏ត្រលប់មកវិញបន្ទាប់ពីទទួលដំណឹងថាខ្សែប្រយុទ្ធ Ronaldo ចូលរួម Juventus ៕

កីឡាករ Gianluigi Buffon
កីឡាករ Gianluigi Buffon

ប្រភព៖​ Goal

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...