ដំណឹងល្អ! តារាឆ្នើមរបស់ Dortmund រូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរមក Man UTD ហើយ - TrueID

ដំណឹងល្អ! តារាឆ្នើមរបស់ Dortmund រូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរមក Man UTD ហើយ

June 11, 2021

អង់គ្លេស៖ ខ្សែបម្រើ Jadon Sancho ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប Manchester United ។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

Sancho ជាកីឡាករដែល Man UTD ចង់បានតាំងពីរដូវកាលមុនមកម៉្លេះហើយពេលនេះក្លិបបានដាក់សំណើជាថ្មីម្ដងទៀត ក្នុងការទិញយកតារាឆ្នើមរូបនេះដែលការព្រមព្រៀងរបស់ Sancho មានន័យថា Manchester United កាន់តែកៀកក្នុងការនាំយក កីឡាករវ័យ២១ឆ្នាំរូបនេះហើយ។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

យោងតាមអ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបានគឺJadon Sancho ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការចុះកុងត្រារហូតដល់ឆ្នាំ២០២៦ឯណោះ។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

យ៉ាងណាមិញ ការចរចារវាងក្លិប Borussia Dortmund និង Manchester United មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនោះឡើយដោយសារ Dortmund ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើនេះដោយចង់លក់ Sancho ក្នុងតម្លៃខ្ពស់ជាងនេះ។

គួររម្លឹកដែរថា កាលពីរដូវក្ដៅឆ្នាំមុន Borussia Dortmund ទាមទារលក់ Sancho ក្នុងតម្លៃដល់ទៅ​១០៨លានផោន(ស្មើនឹងប្រមាណ ១៥៣លានដុល្លារ)៕

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...