បរទេស៖ បើយោងទៅតាមសារកាសែត Marca បានចុះផ្សាយឲ្យដឹងថា កីឡាករឆ្នើម Kylian Mbappe ចង់បំបែក Neymar ចេញពី Lionel Messi ដោយគេចង់ឲ្យ កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលខាងលើ ដើរចេញពី Paris Saint Germain ឆាប់ៗ។
ជាការពិតណាស់ ទំនាស់ក្តៅគគុករវាង Mbappe និង Neymar ហាក់បីដូចជា មើលទៅមិនទាន់ស្ងប់នៅឡើយនោះទេ ស្របពេលដែលនៅតែមានសារព័ត៌មានជាច្រើន នៅតែបន្តចុះផ្សាយ ទាក់ទងនឹងរឿងមួយនេះ។ ទន្ទឹមនឹងនេះផងដែរ Mbappe ទើបតែត្រូវបានប្រកាសថ្មីៗនោះទេ ថាចង់ចាកចេញពី PSG ដោយខ្លួនឯង ប៉ុន្តែត្រូវបានប្រធានក្លិបរុញច្រានព័ត៌មាននេះចោល។
យោងទៅតាមប្រភពខាងលើដដែលបានបញ្ចាក់ឲ្យដឹងថា មូលហេតុដែល Mbappe ចង់ឲ្យ Neymar ចាកចេញនោះគឺ ដោយសារគេចង់បានតំណែង ជាមិត្តជិតស្និតជាមួយ Messi វិញ៕
ប្រភព៖ sportskeeda