គណនីផ្លូវការរបស់ FIFA បានប្រកាសហើយថាម្នាក់នេះជា GOAT ពិតប្រាកដក្នុងពិភពបាល់ទាត់ - TrueID

គណនីផ្លូវការរបស់ FIFA បានប្រកាសហើយថាម្នាក់នេះជា GOAT ពិតប្រាកដក្នុងពិភពបាល់ទាត់

December 21, 2022

កាតា៖ គណនីបណ្ដាញសង្គម​Twitter ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានទទួលស្គាល់ថា Lionel Messi គឺជាកីឡាករឆ្នើមបំផុតគ្រប់ពេលវេលា (GOAT) បន្ទាប់ពីរូបគេបានជួយ អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោករួចមក។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

​កាលពីយប់ថ្ងៃទី១៩ខែធ្នូកន្លងទៅ អាហ្សង់ទីន បានយកឈ្នះ បារាំង លើវិញ្ញាសារបាល់១១ម៉ែត្រ ៤ ទល់នឹង២ បន្ទាប់ពីលេងស្មើគ្នា ៣-៣ នៅម៉ោងប្រកួត១២០នាទី។​

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ

ជ័យជំនះនេះបានធ្វើឲ្យ អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកលើកទី៣ក្នុងប្រវត្តិសាស្ត្រ ស្របពេល Messi ទទួលបានការកោតសរសើរពីសំណាក់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន និងថែមទាំងបានឈ្នះពានបាល់មាសនៅព្រឹត្តិការណ៍នេះផងដែរ។​

ក្រុមជម្រើសជាតិអាហ្សង់ទីន
ក្រុមជម្រើសជាតិអាហ្សង់ទីន

ដោយឡែក គណនីផ្លូវការរបស់ FIFA បានបង្ហោះថា៖

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...