អឺរ៉ុប៖ ប្រសិនបើ Spurs ពិតជានឹងចុះហត្ថលេខាលើកីឡាករវ័យ ២៣ ឆ្នាំនេះ ពួកគេនឹងត្រូវចំណាយប្រាក់ច្រើន ដើម្បីធានាសេវាកម្មរបស់គាត់។ តម្លៃទីផ្សារប៉ាន់ស្មានរបស់គាត់គឺស្ថិតនៅក្នុងរង្វង់ ៣៥ លានផោន ប៉ុន្តែក្រុម Borussia Mönchengladbach នឹងដំឡើងថ្លៃស្នើសុំរបស់ពួកគេយ៉ាងច្រើន។
ការចុះកិច្ចសន្យាលើតារាឆ្នើមរូបនេះ នឹងត្រូវដាក់បន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយមកលើក្លិប ខណៈក្លិបមិនទាន់រកបានអ្នកចាត់ការថ្មីសម្រាប់រដូវកាលបន្ទាប់នូវឡើយ។
គួរបញ្ជាក់ថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ក្នុងប្រវត្តិសាស្រ្តរបស់លោក Daniel Levy ក្នុងការចុះហត្ថលេខាលើអ្នកគ្រប់គ្រងដែលមានឆន្ទៈក្នុងការលេងបាល់ជាមួយនឹងការរឹតបន្តឹង និងការកំណត់លក្ខខ័ណ្ឌតឹងតែង៕