អារ៉ាប៊ីសាអូឌីត៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានបង្ហាញខ្លួនជាផ្លូវការពីមុខអ្នកគាំទ្រកាលពីម្សិលមិញជុំវិញការផ្លាស់មកកាន់ Al-Nassr ជាមួយនឹងប្រាក់ពលកម្មច្រើនមហាសាល ១៧៣លានផោន/ឆ្នាំ (ឬប្រមាណ ២០៧លានដុល្លារ)។
ជាការពិតណាស់ ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យខាងលើ មិនមានក្លិបចូលរួមឡើយចាប់តាំងពីខែ វិច្ឆិកា បន្ទាប់ពីរូបគេបានចែកផ្លូវគ្នាជាមួយ Manchester United ខណៈ ថ្មីៗនេះ រូបគេបានប្រកាសចូលរួមជាមួយ Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត។
ក្នុងនោះ ប្រិយមិត្តច្បាស់ជាចង់ដឹងថា តើថ្ងៃណាទើប Ronaldo អាចបង្ហាញខ្លួនការប្រកួតដំបូងឲ្យ Al-Nassr ហើយ បើយោងតៅតាមរបាយការណ៍មួយចំនួនបានចុះផ្សាយថា គ្រូបង្វឹកលោក Rudi Garcia ទំនងជានឹងផ្តល់នាទីមួយចំនួនឲ្យរូបគេបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែមករា ក្នុងជំនួបទល់នឹង Al Tai៕
ប្រភព៖ metro