កុំអន់ចិត្តអី! Southgate ថាកីឡាកររូបនេះនឹងបានចូលលេងក្នុងការប្រកួតមិត្តភាពបើទោះបីជាគ្មានឈ្មោះក្នុងបញ្ជី Euro ផ្លូវការក៏ដោយ - TrueID

កុំអន់ចិត្តអី! Southgate ថាកីឡាកររូបនេះនឹងបានចូលលេងក្នុងការប្រកួតមិត្តភាពបើទោះបីជាគ្មានឈ្មោះក្នុងបញ្ជី Euro ផ្លូវការក៏ដោយ

June 2, 2021

អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate ទើបតែបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិអង់គ្លេសទាំង២៦រូបកាលពីថ្ងៃទី១ខែមិថុនានេះ ដោយក្នុងនោះគេកត់សម្គាល់ឃើញថាលោកគ្រូបានដកឈ្មោះ ខ្សែបម្រើ Jesse Lingard ចេញផងដែរ។

ខ្សែបម្រើ Jesse Lingard
ខ្សែបម្រើ Jesse Lingard

Lingard បានក្លាយជាតារាឆ្នើមម្នាក់ក្រោយផ្ទេរពី Manchester United ទៅលេងនៅ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងដោយរកបាន ៩គ្រាប់ និងបញ្ជូនបាល់បាន៥គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប១៦ប្រកួត ទើបគេត្រូវកោះហៅចូកជម្រើសជាតិអង់គ្លេសកាលប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅចុងខែមិនា។

ខ្សែបម្រើ Jesse Lingard នៅ West Ham 
ខ្សែបម្រើ Jesse Lingard នៅ West Ham 

Southgate បានកោតសរសើរ Lingard មិនដាច់ពីមាត់ប៉ុន្តែលោកគ្រូបានស្នើសុំឲ្យខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះខិតខំប្រឹងប្រែងជាងនេះទៀតនិងបានបង្ហើបថាគេនឹងបានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតមិត្តភាពរវាង អង់គ្លេស និងអូទ្រីស ទៀតផង។

ខ្សែបម្រើ Jesse Lingard
ខ្សែបម្រើ Jesse Lingard

ថ្លែងក្នុងសន្និសីទកាសែត Gareth Southgate បានថ្លែងថា៖

លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិអូទ្រីស នៅថ្ងៃទី២ ខែមិថុនា វេលាម៉ោង២ទាបភ្លឺ និងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ រ៉ូម៉ាននី នៅថ្ងៃទី៦ខែ មិថុនា ហើយនៅថ្ងៃទី១៣ ខែមិថុនា ការប្រកួត Euro នឹងចាប់ផ្ដើមជាផ្លូវការដោយអង់គ្លេស ត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាត៕

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...