កាតា៖ ប្រធានក្រុមជម្រើសជាតិអាហ្ង់ទីនគឺ ខ្សែប្រយុទ្ធ Lionel Messi ធ្វើបានកំណត់ត្រាពិសេសមួយគឺក្លាយជាកីឡាករដែលបានស៊ុតបញ្ចូលទីផង និងបញ្ជូនបាល់ផង ក្នុង៤ប្រកួតផ្សេងៗគ្នា នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៦៦មក។
កាលពីយប់ថ្ងៃទី១៤ខែធ្នូកន្លងទៅ Messi រកបាន១គ្រាប់និង បញ្ជូនបាល់ឲ្យ Julian Alvarez ១គ្រាប់ ជួយអាហ្សង់ទីន ទម្លាក់ក្រូអាត ៣ ទល់នឹង០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្របានសម្រេច។
ក្នុងនោះដែរ Messi ក៏បានឈ្នះពានកីឡាករល្អបំផុតប្រចាំការប្រកួតផងដែរ ស្របពេលរូបគេរកបាន៥គ្រាប់ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះគឺស្មើនឹង Kylian Mbappe។
គួរបញ្ជាក់ផងដែរថា អាហ្សង់ទីន នឹងត្រូវប៉ះជាមួយ បារាំងឬ ម៉ារ៉ុក នៅវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក ដែលធ្វើឡើងនាថ្ងៃទី១៨ខែធ្នូខាងមុខ៕
ប្រភព៖ sportskeeda