គ្រាប់ទី ១ Firmino តែ»_តភ្ងើយតាំងពីក្បែរដំបូលទូកអ៊េមណាស់ ខណៈ Liverpool ឈ្នះ Southampton ៣-១(មានវីដេអូ) - TrueID

គ្រាប់ទី ១ Firmino តែ»_តភ្ងើយតាំងពីក្បែរដំបូលទូកអ៊េមណាស់ ខណៈ Liverpool ឈ្នះ Southampton ៣-១(មានវីដេអូ)

November 13, 2022

បរទេស៖ នាថ្ងៃ សៅរិ៍ ទី ១៣ ខែ វិច្ឆិកា យប់មិញ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Southampton នៅក្នុងការប្រកួតពូលសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ Liverpool យប់មិញពិតជាធ្វើបានល្អមែនទែន ដោយពួកគេទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ប​ន្ទាប់ពីយកឈ្នះទៅលើក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៣ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាប់របស់ Liverpool គឺរកបានដោយ Roberto Firmino មួយគ្រាប់ និង Darwin Nunez ២ គ្រាប់, ចំណែក ១ គ្រាប់របស់ Southampton គឺរកបានដោយកីឡាករ Che Adams នៅនាទីទី ៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Liverpool បច្ចុប្បន្នបានឡើងមកឈរនៅលេខរៀងទី ៦ បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៤ ប្រកួត ពួកគេឈ្នះ ៦ ស្មើ ៤ និង ចាញ់ ៤ មាន ២២ ពិន្ទុ, ចំណែក Southampton វិញកំពុងឈរនៅលេខរៀងទី ១៩ ក្រោយឆ្លងកាត់ ១៥ ប្រកួត ពួកគេឈ្នះ ៣ ស្មើ ៣ និងចាញ់ ៩ មាន ១២ ពិន្ទុ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...